khmer eng
  • ឯកឧត្តម ឡោក ឆាយ អញ្ជើញបើកវគ្គបណ្តុះបណ្តាលភាសាអង់គ្លេសកម្រិតមធ្យម ជូនមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សហការជាមួយស្ថានទូតហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសកម្រិតមធ្យម (Pre-Intermediate) សម្រាប់មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា នៅសាលប្រជុំសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
    ពិធីបើកវគ្គនេះ ប្រព្រឹត្តទៅតាមប្រព័ន្ធនិម្មិត (Zoom) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោក PublicoTeddy ជាគ្រូឧទ្ទេសនាម និងមន្ត្រីរាជការជាសិក្ខាកាម។
    វគ្គបណ្តុះបណ្តាលខាងលើនេះ មានសិក្ខាកាមចូលរួមចំនួន១៧នាក់ ចាប់ផ្តើមសិក្សាពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ សិក្សា២ថ្ងៃក្នុងមួយសប្តាហ៍ រៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ វេលាម៉ោង១៤:០០-១៥:៣០នាទីរសៀល តាមប្រព័ន្ធឡាញ (Zoom)៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា